
先週、カンボジア人女性3名🇰🇭が鹿児島県へ移動する予定となっており、空港まで迎えに行き、到着サポートを行いました。🌸☺️☘️👩🏻💼
皆さんはこれから、都城市の食品製造企業にて、新しい同僚の皆さんと一緒に仕事をスタートします。新しい職場で仕事のやり方をしっかり覚え、日本語で積極的にコミュニケーションを取りながら、休みの日にはぜひ日本語の勉強も続けてください。📝🗒️📚🇯🇵
自然豊かな都城市での生活を楽しみながら、充実した毎日を過ごしていただければと思います。ハートングループも、皆さんが安心して生活・就業できるよう、さまざまな支援を行ってまいります。🌸🥰🙏🏻
皆さんの今後のご活躍を心よりお祈りしております。
ハートングループは、アジアの架け橋として、特定技能外国人材の紹介、生活支援、通訳サービスなどを通じて、企業と外国人材双方への貢献を実現してまいります。🍀📚🇯🇵🌎🌸🙏🏻🙇♀️
សូមស្វាគមន៍សមាជិកថ្មី មកកាន់ភាគខាងត្បូងនៃកោះ Kyushu!🇰🇭✈️🇯🇵
កាលពីសប្ដាហ៍មុន ជនជាតិកម្ពុជាចំនួន ៣ នាក់ 🇰🇭បានធ្វើដំណើរមកដល់ខេត្តកាហ្គូស៊ីម៉ា (Kagoshima) ដោយសុវត្ថិភាព។ ក្រុមការងាររបស់យើងបានទៅទទួល និងជួយសម្របសម្រួលកិច្ចការនានានៅព្រលានយន្តហោះដោយផ្ទាល់។🧑🏻💼🥰🌸📝
ចាប់ពីពេលនេះតទៅ អ្នកទាំងអស់គ្នានឹងចាប់ផ្តើមជីវិតការងារថ្មីនៅក្រុមហ៊ុនផលិតនិងវ៉ិចខ្ចប់ចំណីអាហារនៅក្នុងទីក្រុងមិយ៉ាកូណូជូ ជាមួយមិត្តរួមការងារថ្មីៗ។ សូមអ្នកទាំងអស់គ្នាខិតខំរៀនសូត្រពីរបៀបធ្វើការឱ្យបានហ្មត់ចត់ ព្យាយាមប្រើប្រាស់ភាសាជប៉ុនក្នុងការទំនាក់ទំនងឱ្យបានច្រើន ហើយនៅថ្ងៃសម្រាក ប្រសិនបើអាចសូមឆ្លៀតពេលបន្តសិក្សាភាសាជប៉ុនបន្ថែមទៀតផងណា។📚🇯🇵📝🙏🏻🌸
ក្រុមហ៊ុន Hearton Group នឹងបន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដើម្បីធានាថាអ្នកទាំងអស់គ្នាអាចរស់នៅ និងបំពេញការងារបានដោយសុវត្ថិភាព និងមានភាពរីករាយ។
សូមជូនពរឱ្យអ្នកទាំងអស់គ្នាទទួលបានជោគជ័យ និងរីកចម្រើនក្នុងអាជីពការងារទៅថ្ងៃអនាគត។🥰🌸☘️☺️
Hearton Groupគឺជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងអាស៊ី និងប្រទេសជប៉ុន តាមរយៈការផ្តល់សេវាកម្មណែនាំបុគ្គលិកជំនាញ ការគាំទ្រការរស់នៅ និងសេវាកម្មបកប្រែ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍទាំងស្ថាប័ន និងបុគ្គលិកបរទេស។✈️🌎🇯🇵☘️🌸🥰🙇♀️🙏🏻

